បច្ចេកវិទ្យាៈ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor គ្រោងនឹងផលិតរថយន្តប្រណីតទាំងអស់ប្រើប្រាស់ថាមពលអគ្គីសនី ក្រោមស្លាកសញ្ញាម៉ូដែល Genesis ។ នេះបើយោងតាម hindustantimes ចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ។
លោក Manfred Fitzgerald ប្រធានជាន់ខ្ពស់ក្រុមហ៊ុនផលិតរថយន្ត Hyundai បានមានប្រសាសន៍ថា «យើងពិតជាជ្រកក្រោមស្លាកយីហោម៉ូដែល Genesis » ។
Manfred Fitzgerald បានបន្តថា«ខ្ញុំគិតថា រថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីពេញលេញ នឹងជាតម្រូវការដ៏ចាំបាច់ក្នុងឧស្យាហកម្មផលិតរថយន្ត» ។
Genesis គឺជាផ្នែកមួយនៃក្រុមហ៊ុន Hyundai Motor ហើយក៏ជាម៉ូដែលរថយន្ត ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ដែលមើលឃើញពីគោលបំណងអ្នកចង់ប្រើប្រាស់រថយន្តថ្លៃៗនោះ។
ក្រៅពីគ្រោងផលិតរថយន្តប្រើប្រាស់ថាមពលអគ្គីសនី ក្រុមហ៊ុន Hyundai ក៏គ្រោងផលិតរថយន្តធុនតូច Genesis G80 ប្រើប្រាស់ប្រេងម៉ាស៊ូត ដែលអាចនឹងចេញ នៅពាក់កណ្តាលឆ្នាំក្រោយ។
លោក Fitzgerald ក៏បានបន្ថែមទៀតថា «រថយន្តអគ្គីសនីនេះ អាចនឹងធ្វើពិពិធកម្ម ប្រព័ន្ធរុញច្រានម៉ាកថ្មី ទៅកាន់ទីផ្សាររថយន្តដ៏ប្រណីត»៕
មតិយោបល់