ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកស្ទឹងត្រង់

កំពង់ចាម: កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធារតុញៀនមួយករណី កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

មន្ត្រីសមត្ថកិច្ចបានថ្លែងថា ជនសង្ស័យទី១ ឈ្មោះ ម៉ាន សារី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ជនសង្ស័យទី២ ឈ្មោះសុំ អ៊ីត្រេះ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទាំង២នាក់រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។

ជាលទ្ធផលសមត្ថកិច្ច បានធ្វើការរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន៨កញ្ចប់ (តូច៧កញ្ចប់ ធំ១កញ្ចប់) ទូរស័ព្វដៃចំនួន៨គ្រឿង និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមមនិីតិវិធី។

យោងតាមទៅតាមប្បញ្ញត្តិច្បាប់មាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន បានចែងថា: ការផ្តល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ ការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន គឺ ជាអំពើ
ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើស
និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី៤លានរៀល ទៅ ១០លានរៀល៕

photo_2016-04-25_07-17-16 photo_2016-04-25_07-17-11 photo_2016-04-25_07-17-09

មតិយោបល់