ស្លាប់ក្នុងប្រឡាយទឹកទាំង២នាក់ប្តីប្រពន្ធមានអាគុយនៅជាប់ខ្នងប្ដីទៀតផង

ព្រះវិហារៈ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ សីហាឆ្នាំ២០១៩នៅត្រង់ចំណុចប្រឡាយដង្កៀបក្ដាមខាងកើតភូមិបង្កន ឃុំរៀបរយ ស្រុករវៀង បានទទួលពត៌មានពីឈ្មោះ សូ ថនរស់នៅភូមិបង្កន រៀបរយ រវៀង ព្រះវិហារ
រាយការណ៍ជូនសមត្ថកិច្ចថា បានឃើញសាកសព២នាក់ប្ដីប្រពន្ធ ស្លាប់ក្នុងប្រឡាយទឹក ប្ដីដេកផ្ងា ប្រពន្ធដេកផ្កាប់ គ្នាក្នុងនោះមានអាគុយនៅជាប់ខ្នងប្ដី និងប្រដាប់ឆកត្រីជាប់ជាមួយសព។
ជនរងគ្រោះទី១ ឈ្មោះ ឌិត ប៉ោន ប្រុសអាយុ២៥ឆ្នាំស្រុកកំណើតភូមិ សំរិត រតនៈ រវៀង
ទី2 ឈ្មោះឡុង ភេន ស្រីអាយុ២៣ឆ្នាំស្រុកកំណើតភូមិ បង្កន រៀបរយ រវៀង ព្រះវិហារអ្នកទាំង២រស់នៅបច្ចុប្បន្នភូមិ បង្កន រៀបរយ រវៀង ព្រះវិហារ។
សាកសពបានយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់