ភ្នំពេញ: ជនបរទេសសញ្ជាតិអង់គ្លេសម្នាក់បាន ដេកស្លាប់ នៅក្បែរជណ្តើរបន្ទប់ជួល១០៩ ផ្ទះលេខ៤៩ ផ្លូវ២៣០ ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង២:៥០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ។
សាកសពជនរងគ្រោះឈ្មោះ SESTON PAUL ភេទប្រុស សញ្ជាតិអង់គ្លេស កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៦ កាន់លិខិតឆ្លងដែនលេខ ៥០២៨០៥៣១៣ ចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ និងបានមកជួលផ្ទះខាងលើសម្រាប់ស្នាក់នៅរយៈពេលប្រមាណបីខែមកហើយ។
យោងតាមការរៀបរាប់ពីម៉ូតូឌុប ដែលមិនបញ្ចេញឈ្មោះបានប្រាប់ថាជនបរទេសដែលស្លាប់ខាងលើ ជាគ្រូបង្រៀនភាសានៅម្តុំផ្សារទួលទំពូង តែងតែជិះម៉ូតូឌុបគាត់ទៅបង្រៀនជារៀងរាល់ថ្ងៃ។
នៅមុនពេលកើតហេតុជនរងគ្រោះរូបនេះ បានទៅដើរកម្សាន្តនៅផ្សារសីុធីមល រហូតដល់ម៉ោង២រំលងអាធ្រាត ក៏បានវិលត្រឡប់មកផ្ទះវិញចូលជិះជណ្តើរយន្ត សំដៅទៅបន្ទប់ពេលចេញពីជណ្តើរយន្តក៏ដួលស្លាប់តែម្តង។
បច្ចុប្បន្នសាកសពរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំការពិនិត្យពីគ្រូពេទ្យជំនាញ៕
មតិយោបល់