ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់រថយន្តដឹកលើសទម្ងន់៤៤គ្រឿង លើផ្លូវជាតិលេខ២១៧

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការចាប់ឃាត់រថយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន៤៤គ្រឿង នៅលើផ្លូវជាតិលេខ២១៧ ដែលដឹកលើសទម្ងន់កម្រិតកំណត់ ពី៤តោន រហូតដល់៣៤តោន ដើម្បីធ្វើការពិន័យ គិតត្រឹមថ្ងៃទី៤ ខែកញ្ញានេះ មានតែក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តចំនួន៩គ្រឿងប៉ុណ្ណោះ បានចូលខ្លួនបង់ប្រាក់ផាកពិន័យ។

បើតាមហ្វេសប៊ុកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញានេះ ឲ្យដឹងថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១០៖២៤នាទីព្រឹក លោក សេង ឈួន អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំក្រុមការងារចល័ត និងមន្ត្រីក្រោមឱវាទ ដោយសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាន បានឆ្មក់ចាប់រថយន្តធុនធ្ងន់ចំនួន៤៤គ្រឿង នៅលើផ្លូវជាតិលេខ២១៧ ចំណុចភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពបន្តឲ្យដឹងទៀតថា ក្នុងចំណោមរថយន្តទាំង៤៤គ្រឿងនោះ គឺមានរថយន្តចំនួន៣៩គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតកំណត់ គឺពី៤តោន រហូតដល់៣៤តោន នឹងត្រូវធ្វើការពិន័យតាមច្បាប់។ ចំណែករថយន្ត៥គ្រឿងទៀត មិនបានផាកពិន័យទេ ដោយសាររថយន្តទាំងនោះ ដឹកលើសទម្ងន់ក្រោមកម្រិត៥ភាគរយ។

ប្រភពក៏បញ្ជាក់ថា គិតមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រឹមម៉ោង១០ព្រឹកនេះ ក្រុមការងារបានទទួលថវិកាពីការផាកពិន័យពីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តចំនួន៩គ្រឿងហើយ។ តែយ៉ាងណា ចំនួនទឹកប្រាក់នៃការផាកពិន័យ មិនត្រូវបានឲ្យដឹងឡើយ។

គួរជម្រាបថា នេះជាលើកទី២ហើយ ដែលក្រុមការងារចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការចុះបង្ក្រាបបទល្មើសលើការផ្ទុកលើសទម្ងន់ នៃរថយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់ ហើយធ្វើការពិន័យតាមច្បាប់កំណត់ និងប្រមូលថវិកាចូលរដ្ឋជាច្រើនលានរៀលផងដែរ៕

ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (1)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (2)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (3)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (4)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (5)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (6)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (7)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (8)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (9)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (10)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (11)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (12)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (13)ចាប់រថយន្តដឹកលើសទម្ងន់_05-09-16 (14)

មតិយោបល់