ព័ត៌មានជាតិ

Sprint ខាតបង់ $១​ពាន់​លាន​

​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរគមនាគមន៍​ចិន Sprint បានប្រកាស​បង្ហាញ​របា​យ​ការណ៍​ហិរ​វត្ថុ​ប្រចាំ​ត្រីមាស​ទី​៤ ឆ្នាំ ២០១៣ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ លទ្ធផល​ដែល​ទទួលបាន​គឺ​មាន​ទាំង​ល្អ និង​អាក្រក់​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ប្រាក់​ខាតបង់​សុទ្ធ​នៅក្នុង​ត្រីមាស​មាន​ចំនួន ១​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​ធៀប​ទៅនឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំ ២០១២ តិចជាង ដោយ​មាន​ចំនួន ១,៣​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ប្រាក់ចំណូល​ប្រតិបត្តិការ មាន​ចំនួន ៩,១​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​ក្រុមហ៊ុន Sprint ក៏​បានឲ្យ​ដឹង​ផងដែរ​ថា គិត​ត្រឹម​ចុងឆ្នាំ ២០១៣ ខ្លួន​ទទួលបាន​អ្នក​ប្រើ​ចំនួន ៥៣,៩​លាន​នាក់ ក្នុងនោះ​មាន​ថ្មី​ចំនួន ៥៨.០០០​នាក់​៕​
sprint-galaxy-s-iii

មតិយោបល់