ព័ត៌មានជាតិ

ល្បែងស៊ីសងចំនួន០២ទីតាំងនៅក្រុងបាត់ដំបងត្រូវបានបង្រ្កាប

បាត់ដំបងៈ នៅរសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២០ វេលា ម៉ោង ៥និង០០នាទីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង យោ បល់ដឹកនាំជំនាញរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង បា ត់ ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណីល្បែ ង ស៊ីសងដោយខុសច្បាប់ចំនួន០២ ទីតាំង នៅ ក្នុងសង្កាត់អូរចារនិងសង្កាត់ចំការសំរោងក្រុងបាត់ ដំបងខេត្តបាត់ដំបង ។

ក្នុងនោះទីតាំងទី០១ មានការជួបជុំគ្នា(ភ្នាល់កី ឡាប្រដាល់)តាមទូរទស្សន៍ នៅចំណុចភូមិអូរ ចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីតាំងទី០២មានការប្រមូលគ្នាលេងល្បែងស៊ីសង(ចាក់អាប៉ោង)នៅចំណុចភូមិចំការសំ រោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបា ត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំដោយធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាព បន្តទៀតចំពោះអ្នក(ភ្នាល់ប្រដាល់ ) តាមទូរទស្សន៍ រីឯអ្នកភ្នាល់អាប៉ោងចំនួន០៦នាក់ បាននាំមកកាន់ស្នង ការដ្ឋានដើម្បីធ្វើការសាក សួរ ស្រាវជ្រាវ រីឯវត្ថុតាងដែលដកហូតបាន រួម មាន៖
-កម្រាលកៅស៊ូសម្រាប់ចាក់អាប៉ោងចំនួន ០១
-គម្របផ្តិលសម្រាប់គ្របចានអាប៉ោង ចំនួន ០១
-ចានសម្រាប់បាញ់អាប៉ោងចំនួន ០១
-គ្រាប់អាប៉ោងចំនួន០១
-ចានជ័រដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន ០១

សូមជម្រាបជូនថា ករណីល្បែងស៊ីសងនៅតាមមូលដ្ឋានបើទោះបីជាសមត្ថកិច្ចបានធ្វើការផ្សព្វ ផ្សាយ អប់រំណែនាំតាមរយៈរូបភាពនិង មធ្យោ បាយជាច្រើនយ៉ាងណាក្តី តែអ្នកញៀនល្បែងតែងតែលួចលាក់ប្រព្រឹត្ត នូវសកម្មភាពល្មើស នេះជាបន្តបន្ទាប់ ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង តែងតែ ដាក់វិធានការដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុកនិងការិយាល័យជំនាញ ត្រូវតែ ចាត់ វិធានការ អប់រំណែនាំ ឬចាត់វិធានការ បង្ក្រាប ដោយ មិនអនុគ្រោះទេចំពោះករណី ល្បែង ស៊ី ស ង ខុស ច្បាប់គ្រប់ប្រភេទ ដូច្នេះសូមបងប្អូនប្រ ជា ពលរដ្ឋដែលញៀននឹងល្បែងស៊ីសងត្រូវបញ្ឈ ប់ ជាប ន្ទាន់ នូវសកម្មភាពល្មេីសច្បាប់ព្រោះករណី មិនរាងចាលទេនោះគឺត្រូវកសាងសំ ណុំរឿងបញ្ជូន ទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់៕

 

 

មតិយោបល់