ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាហាវមែន! ដាច់ក្បាលផ្លោងជាង ២០ម៉ែត្រ ខណៈជិះម៉ូតូ ទៅបុករថយន្តឈប់ស្ងៀម

កំពង់ស្ពឺ: ជិះម៉ូតូសណ្ដោងរ៉ឺម៉ក ទៅបុក រថយន្តដឹកប្រេងចតស្ងៀម ពីក្រោយពេញទំហឹង និងបណ្ដាលឲ្យដាច់ក្បាល ផ្លោងចម្ងាយជាង ២០ម៉េត្រ កាលពីវេលាម៉ោង១០:២០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅបណ្ដោយផ្លូវជាតិលេខ៥ ភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកប្រេងសាំង ដែលចតស្ងៀមលើផ្លូវនោះ បានដាក់ចំណាំងផ្លាតពីក្រោយដែរ តែនៅតែមានបុរសអ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉ក បុកពីក្រោយមួយទំហឹង និងបណ្ដាលឲ្យដាច់ក្បាល ផ្លោងចេញពីសព ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ក្បាល និងសាកសព ត្រូវបានសាច់ញាតិ រៀបចំដឹកយកទៅធ្វើបុណ្យ នៅភូមិកំណើតតាមប្រពៃណី។ រឺឯរថយន្ត និងរ៉ឹម៉កត្រូវបាន សមត្ថកិច្ចស្រុកឧត្តុង្គ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

photo_2016-04-25_08-43-04 photo_2016-04-25_08-43-02

មតិយោបល់