ព្រះសីហនុ:កាលពីវេលាចន្លោះពីម៉ោង៣ ទៅម៉ោង៥ទៀបភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងលើដងផ្លូវជាតិលេខ៤ត្រង់គីឡូ១៨២ស្ថិតក្នុងសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បង្កដោយរថយន្តគ្រឿងមិនស្គាល់ម៉ាក បានបុកបុរស់ម្នាក់ឈ្មោះ ជិន វី ភេទប្រុស អាយុ៦១ឆ្នាំមាន ទីលំនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះដើរលើផ្លូវ។
តាមកាឲ្យដឹងពីសម្ថកិច្ចនៅកន្លែងកើតហេតុបបានប្រាប់ថា ជនរងគ្រោះមានសតិមិនល្អទេ តែងតែដើរលើផ្លូវជាតិ មិនដែលចូលផ្ទះសោះ។ បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់