ព័ត៌មានជាតិ

ឪពុកម្ដាយរវល់លក់ដូរ បណ្ដាលឲ្យកូនអាយុ ២ឆ្នាំរអិលជើងធ្លាក់អណ្ដូងស្លាប់

កែប: កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីល្ងាច មានកណីមនុស្សស្លាប់ដោយលង់ទឹកម្នាក់ ស្ថិតនៅកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ជនរងគ្រោះឈ្មោះ ខន ស៊ីវម៉ី ភេទស្រី អាយុ ២ឆ្នាំ មានឪពុកឈ្មោះ ឈឹម វណ្ឌី អាយុ ២៨ឆ្នាំ និងឈ្មោះ ឃឹ ភក្រ អាយុ ២៣ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានការទ្វេសប្រហេសរវល់លក់ដូរនៅខាងមុខផ្ទះ បណ្តាលឲ្យកូនដើរមកលេងអណ្តូងខាងក្រោយផ្ទះ រអិលជើងធ្លាក់ទឹកស្លាប់តែម្តង។

យោងតាមការបញ្ជាក់របស់ឪពុកនឹងម្តាយ ញាតិជិតខាងថា កូនរបស់គាត់ពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯង ក្រោយពេលសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងឃើញថា ក្មេងនេះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់