ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងទេសចរណ៍ថា នឹងមានបាតុភូតដ៏អច្ឆរិយៈ ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត

ភ្នំពេញៈ បាតុភូតធម្មជាតិដ៏អច្ឆរិយៈមួយកើតឡើង នឹងកើតឡើងលើប្រាង្គប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប រយៈពេល២ម៉ោងជាប់គ្នា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា។

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នៅចន្លោះវេលាម៉ៅង៤៖០០នាទី ដល់ម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានតុភូតធម្មជាតិដ៏អច្ឆរិយៈមួយកើតឡើងនៅតំបន់សៀមរាបអង្គរ ដោយព្រះសុរិយានឹងរះឡើងចំកណ្ដាលពីលើកំពូលប្រាសាទអង្គរវត្ត ដែលនេះជាបាតុភូតធម្មជាតិដ៏មហាស្ចារ្យកម្រមាន។

ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិទាំងអស់ ចូលរួមទស្សនា និងផ្ដិតយកទិដ្ឋភាពដ៏ជាទីគយគន់នេះឲ្យបានច្រើនកុះករ ដើម្បីធ្វើការផ្សព្វផ្សាយចែលរំលែកព័ត៌មានគោលដៅទេសចរណ៍កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ទៅកាន់ពិភពលោកតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ៕

11013450_959591320727052_4825659841862445190_nថ្ងៃរះចំកណ្ដាលប្រាសាទ (1)ថ្ងៃរះចំកណ្ដាលប្រាសាទ (2)ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទ (3)ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទ (4)ក្រសួងទេសចរណ៍-ministry of tourism

មតិយោបល់