ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្សយ័ម្នាក់ រួមទាំងថ្នាំញៀន៤កញ្ចប់

ភ្នំពេញ: នៅវេលាម៉ោង០១និង២០នាទី រំលងអធ្រាត្រយប់ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀន៤កញ្ចប់។

ជនសង្ស័យនោះឈ្មោះ អេន ចាន់ថារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-06-07_09-48-53

photo_2016-06-07_09-48-57

មតិយោបល់