ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពីរខណ្ឌក្នុងរាជធានីភ្នំពេញ ដាច់ភ្លើងនៅព្រឹកនេះ

ភ្នំពេញៈ តំបន់មួយចំនួនក្នុងខណ្ឌចំនួនពីរ រួមមាន៖ ខណ្ឌទួលគោក និងសែនសុខ ក្នុងរាជធានីភ្នំពេញ ត្រូវបានរាយការណ៍មកថា មានករណីដាច់ចរន្តអគ្គិសនី ដោយមិនទាន់ដឹងថា ពេលណាមានភ្លើងប្រើប្រាស់ឡើងវិញឡើយ។

អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះថា “នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង១០និង០៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៣(GS3-F3A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅ(1) ផ្លូវត្រឡោកបែក ផ្លូវលេខ313 ផ្លូវលេខ592 ផ្លូវលេខ566 ផ្លូវលេខ315 និងផ្លូវលេខ317 សង្កាត់បឹងកក់1និង2 ខណ្ឌទួលគោក (2) ភូមិត្រពាំងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ”

ករណីនេះដែរ អគ្គិសនីកម្ពុជា ក៏បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការត្រួតពិនិត្យស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ៕

មតិយោបល់