ភ្នំពេញៈ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានាពិសេស គ្រោះថ្នាក់នៅពេលយប់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះបិទស្ទីកគ័រចំណាំងផ្លាតលើយានយន្តនៅតាមទីផ្សារធំៗចំនួន២ និងតាមដងផ្លូវនានា និងបានណែនាំឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ផងដែរ សំដៅធ្វើយ៉ាងណាយើងរួមគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។
សកម្មភាពនេះ ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះនៅចំណុចផ្សារថ្មី ផ្សារ AEON MALL និងតាមដងផ្លូវនានា។
នេះបើតាមការឲ្យដឹងពីមន្ត្រីរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៦នេះ៕
មតិយោបល់