ព្រះសីហនុៈ នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើវិថីផែ ជិតស្ថានីយ៍ប្រេងសូគីមិច (កែងរ៉ា) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
រថយន្តបង្កម៉ាក HYUNDAI ពណ៌ក្រហម ស្លាកលេខ ព្រៃវែង 3A-0248 ដឹកឥដ្ឋពេញ ចុះចំណោតពីឃ្លាំងលើមកផ្លូវបំបែករ៉ា បានបុករថយន្តស្របទិសគ្នា ទី១ម៉ាក LEXUS RX300 ពណ៌ ទឹកមាស ស្លាកលេខភ្នំពេញ 2D-9111 អ្នកបើកបរឈ្មោះ សេក នី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ រួចជ្រុលទៅបុករថយន្តទី២ ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខភ្នំពេញ 2AS-0507 អ្នកបើកបរឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរជាមួយប្រពន្ធឈ្មោះ ប៊ុន ទី អាយុ ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅស្របគ្នាទាំងអស់ បណ្ដាលឲ្យរថយន្ត LEXUS RX300 ខ្ទាតទៅបុកនឹងខឿនបែងចែកទ្រូងផ្លូវ បាក់អស់មួយចំនួន ។
ករណីនេះ បណ្ដាលឲ្យឈ្មោះ ប៊ុន ទី រងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ ។
ក្រោយកើតហេតុ រថយន្តទាំង ៣គ្រឿង ( ធុនធំ១គ្រឿង) សមត្ថកិច្ច បានចាត់ចែងយកមករក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់