ថៃៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារនេះ រាយការណ៍មកថា មនុស្សពីរនាក់ ត្រូវបានស្លាប់ បន្ទាប់ពីគ្រាប់បែកមួយ បានផ្ទុះនៅខាងក្រៅសាលាជិតព្រំដែនថៃ និងម៉ាឡេស៊ី ក្នុងតំបន់ Tak Bai ភាគខាងត្បូងខេត្ត Narathiwat ប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។
បើយោងតាមប្រភពដំណឹងក្នុងតំបន់ បានឲ្យដឹងថា សិស្សមត្តេយ្យម្នាក់ និងឪពុករបស់នាង ត្រូវបានគេសម្លាប់ នៅក្នុងការផ្ទុះនោះ ខណៈដែលមន្ត្រីប៉ូលិសម្នាក់ និងអ្នកផ្សេងទៀតជាច្រើននាក់ បានរងរបួស៕
មតិយោបល់