ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ឆ្នាំង: កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង និងកម្លាំងការិយាល័យគ្រឿងញៀនខេត្ត ចុះត្រួតពិនិត្យ ឆែកឆេរលំនៅដ្ឋានមួយកន្លែង ដោយឃាត់ខ្លួន បានជនសង្ស័យ ចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីម៉ោង ជាង៣រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅភូមិ ចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង និង កម្លាំងការិយាល័យគ្រឿងញៀនខេត្ត ចុះត្រួតពិនិត្យ ឆែកឆេរលំនៅ
ដ្ឋានមួយកន្លែង របស់ឈ្មោះ សាន ស្រីណា ភេទស្រី អាយុ ២៤ ឆ្នាំ នៅភូមិ ចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយឃាត់ខ្លួន បានជនសង្ស័យចំនួន ៤នាក់ផ្សេងទៀត ១- ឈ្មោះ រុំ សារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុក
រលាប្អៀរ។ ២- ឈ្មោះ ហែម ផល្លា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ៣- ឈ្មោះ អ៊ឺន សុផាត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ៤- ឈ្មោះ អ៊ឹម សៅសុភារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ
លំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តការនេះ ដកហូតបាន វត្ថុតាង ថ្នាំញៀន ម៉ាទឹកកក ចំនួន០៦កញ្ចប់ (កញ្ចប់ធំ០១កញ្ចប់ និងតូច០៥ កញ្ចប់) ថ្នាំគ្រាប់១គ្រាប់ ជញ្ជីងថ្លឹង១ ម៉ូតូ១គ្រឿង និងឧបករណ៍ជក់មួយចំនួន៕

photo_2016-04-25_11-01-46 photo_2016-04-25_11-01-49 photo_2016-04-25_11-01-49 (2) photo_2016-04-25_11-01-48

មតិយោបល់