សៀមរាប: នៅមុននេះបន្តិចម៉ោង១០:៤៥នាទី ព្រឹកថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៦ មានអគ្គិភ័យមួយកំពុងឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅជាប់ខាងក្រោយផ្សារសាមគ្គី ក្រុង-ខេត្តសៀមរាប។
ផ្ទះដែលត្រូវអគ្គិភ័យកំពុងឆាបឆេះ ត្រូវបានគេរាយការណ៍ថា សង់អំពី ថ្មលើឈើ ចំនួន២ខ្នង មួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង និងមួយខ្នងទៀតឆេះអស់ ៥០ភាគរយ។
ក្នុងហេតុការណ៍ ពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ខណៈនេះក្រុងពន្លត់អគ្គិភ័យ របស់ខេត្តចំនួន៤គ្រឿង បានចុះអន្តរាគមន៍ បាញ់ពន្លត់មិនឲ្យរាលដាលដល់ផ្ទះទី៣។ មន្ត្រីមូលដ្ឋានបញ្ជាក់ថា អគ្គិភ័យនេះ អាចបណ្តាលមកពីឆ្លងចរ្តនន៍អគ្គិសនី នៅផ្ទះទី១ លក់ចាបហួយដែលម្ចាស់ផ្ទះបានបិទទ្វារចោល។ ខណៈនេះអគ្គិភ័យបានរលត់ហើយ៕








មតិយោបល់