កំពង់ស្ពឺៈ (ព័ត៌មានបឋម) យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១២ និង ៤៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តនិងរថយន្ដបុកគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសមនុស្ស៣នាក់ប្រុស និងខូចខាតរថយន្ដទាំង០២គ្រឿង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៧២-៧៣ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារPost News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕
មតិយោបល់