ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសកូរ៉េខាងត្បូង បញ្ចេញប្រតិកម្មតបចំពោះ កូរ៉េខាងជើងដែលបាញ់មីស៊ីលថ្មីៗនេះ

កូរ៉េខាងត្បូង: កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍កន្លងមកនេះគឺជាការបង្កហេតុយ៉ាងជាក់ស្ដែង ហើយបានជំរុញឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង នៃប្រទេសកូរ៉េខាងជើងបញ្ឈប់ ទង្វើបែបនេះតទៅទៀត។

មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក ឆូ ជុន យូក (Cho June-hyuck) បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្កោលទោសប្រទេសកូរ៉េខាងជើង យ៉ាងខ្លាំងចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងចេញពីនាវាមុជទឹកចំនួនមួយគ្រាប់ថ្មីៗនេះ។

លោក រី ស៊ូ យ៉ុង (Ri Su Yong) រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានប្រាប់ទីភ្នាក់ងារ AP ក្រោយពីមានកិច្ចប្រជុំក្នុងបុរីញូវយ៉កសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនថា ប្រទេសកូរ៉េខាងជើងត្រៀមខ្លួនឈប់បាញ់សាកល្បងនុយក្លេអ៊ែរ របស់ខ្លួនជានិច្ចឲ្យតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង លែងធ្វើលំហាត់យោធារួមគ្នាតទៅទៀត។

ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងចាត់វិធានការបន្ថែមទៀត ជាមួយក្រុមប្រឹក្សាសន្តិសុខ និងប្រទេសពាក់ព័ន្ធមួយចំនួនក្នុងបំណងបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីដាក់សម្ពាធ លើក្រុងព្យុងយ៉ាង ឲ្យកាន់តែខ្លាំងថែមទៀត៕photo_2016-04-25_10-40-11

មតិយោបល់