ព័ត៌មានជាតិ

រត់ពីឫស្សីកែវទៅបាញ់អាប៉ោងនៅព្រែកព្នៅជាប់អន្ទាក់កម្លាំងសន្តិសុខខណ្ឌព្រែកព្នៅ

ភ្នំពេញៈ អ្នកញៀនល្បែងបាញ់អាប៉ោងចំនួន៣នាក់ត្រូវកម្លាំងសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួន ខណៈពួកគេនាំគ្នាទៅបើកកន្លែងបាញ់អាប៉ោងនៅកន្លែងប្រគុំតន្ត្រី កន្ត្រកវិលគប់ប៉េងប៉ោង ។

ការឃាត់ខ្លួនមនុស្សនេះធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦ នៅតាមផ្លូវលេខ១៥១ ចំណុច ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

ដើម្បីអនុវត្តតាមគោលនយោបាយទាំង៩ចំណុច ភូមិ សង្កាត់មានសុវត្ថិភាព និងដោយមានការបញ្ជាពីលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកខុន វាសនា ប្រធានអន្តរវិស័យបានដឹកនាំកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់សាលាខណ្ឌព្រែកព្នៅចុះចាប់ដោយផ្ទាល់បានមនុស្សចំនួន៣នាក់នៅកន្លែងជាក់ស្តែង និងរឹបអូសវត្ថុតាងមាន មេអាប៉ោង ចំនួន៣ កំរាលចំនួន១ ចាននិងគម្របសម្រាប់បាញ់អាប៉ោងចំនួន១ផងដែរ។

តាមការបញ្ជាក់ប្រាប់ពីលោក មាស សំបូ ប្រធានសណ្តាប់ធ្នាប់ខណ្ឌបានប្រាប់ឲ្យដឹងថា អ្នកដែលត្រូវឃាត់ខ្លួនទាំង៣នាក់ទី១ ឈ្មោះ ហេង ធី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួល ទី២ ឈ្មោះ ថេង សុភឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ និងទី៣ ឈ្មោះ ស្រង់ ម៉ានី ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិអូរអណ្តូង សង្កាត់ច្បារអំពៅ។

លោក មាស សំបូ បានបញ្ជាក់ប្រាប់ទៀតថា ដោយបានទទួលបញ្ជាពីលោកអភិបាលខណ្ឌផ្ទាល់ លោកបាននាំកម្លាំងចុះទៅកន្លែងផ្ទាល់ធ្វើការឃាត់ខ្លួនជាក់ស្តែងយកមកសាលាខណ្ឌដើម្បីធ្វើការអប់រំ ធ្វើកិច្ចសន្យាផ្តិតមេដៃ និងផាកពិន័យជាប្រាក់២០ម៉ឺនរៀលផងដែរ៕

photo_2016-08-02_00-13-09photo_2016-08-02_00-13-12photo_2016-08-02_00-13-14photo_2016-08-02_00-13-17

មតិយោបល់