ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតរដ្ឋមន្រ្តីក្រសួងធម្មការ បានទទួលមរណភាព

ភ្នំពេញៈ លោក មិន ឃិន ដែលគេដឹងថា ជាអតីតរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បច្ចុប្បន្នជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស បានទទួលមរណភាពហើយនៅវេលាម៉ោងជាង៧ព្រឹកនេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ នាមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក សុស ម៉ូហ្សិណ បានប្រាប់ Post News។

បច្ចុប្បន្នសពរបស់លោក ត្រូវបានសាច់ញាតិរៀបចំបញ្ជូនពីប្រទេសថៃនាព្រឹកនេះ មកលំនៅដ្ឋាននៅកម្ពុជាវិញ ដើម្បីប្រារព្ធធ្វើបុណ្យតាមប្រពៃណី៕

3

មតិយោបល់