ព័ត៌មានជាតិ

បើករថយន្ត​បុក​ហាង​លក់​ទំនិញ​ក៏​ព្រោះ​តែ​ចង់​លួច​ចេក​មួយ​ផ្លែ​

បើ​យោង​តាម​ប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា បុរស​ម្នាក់​បាន​បើក​រថយន្ត​របស់​ខ្លួន​បំបែក​កញ្ចក់ទ្វារ​ហាង​លក់ទំនិញ​មួយ​ដើម្បី​ចូល​ទៅ​លួច​ចេក​មួយ​ផ្លែ​។​
​ប៉ូលិស​នៅ​ក្នុង​តំបន់ Newington សហរដ្ឋអាមេរិក​បាន​និយាយថា បុរស​ម្នាក់​នោះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ក៏​ព្រោះតែ​ភាព​ស្រែក​ឃ្លាន​ចង់​បរិភោគ​ចេក​មួយ​ផ្លែ​។ សកម្មភាព​របស់​គាត់​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុ​វត្ថ​ភាព​ដែល​បំពាក់​នៅក្នុង​ហាង​មួយ នៅពេល​ដែល​ហេតុការណ៍​កើតឡើង​ភ្លាម​ប៉ូលិស​បាន​មក​ដល់​ពុំ​ឃើញ​ជនសង្ស័យ​នៅ​នឹង​កន្លែងកើតហេតុ​ឡើយ​។ ប៉ុន្តែ​ជនសង្ស័យ​ត្រូវបាន​គេ​សម្គាល់ថា​ជា​ជនជាតិ​ស្បែក​ខ្មៅ ពាក់អាវ​ធំ​ពណ៌​ខ្មៅ និង​មួក​ពណ៌​ត្នោត​៕
ad_124267547

មតិយោបល់