ស្ទឹងត្រែងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមន្ត្រីរដ្ឋាករ ទឹកខេត្តស្ទឹងត្រែងម្នាក់ បានធ្វើអត្តឃាតយកកូនកាំបិត មកចាក់បំពង់ក ស្លាប់យ៉ាងអាណោច អាធម័ កាលពីវេលាម៉ោង៨ព្រឹកថៃ្ងទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សន ដន ភេទប្រុស អាយុជ៦០ឆ្នាំ មុខរបរជាមន្ត្រីរដ្ឋាករទឹក ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ បើយោងតាមសម្តីប្រជាពលរដ្ឋសង្ស័យថា បុរសខាងលើនេះ មានវិបត្តិគ្រួសារដោយសារតែជំពាក់លុយគេច្រើនពេក ទើបសម្រេចចិត្តធ្វើអត្តឃាតចាក់សម្លាប់ខ្លួនបែបនេះ ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕
https://youtu.be/sFyyI2lI7cI
មតិយោបល់