បន្ទាយមានជ័យៈ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច សមត្ថកិច្ចទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ សុផល ថាវី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានករណីមនុស្សស្រីចងក នៅក្នុងបន្ទប់៤៩ ជាន់ទី៤ ក្នុងផ្ទះសំណាក់សុផល ថាវី ។
ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងអាវុធហត្ថក្រុង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ឃើញ ទ្វារបន្ទប់បិទជិតចាក់សោ ពីខាងក្នុង នៅក្នុងបន្ទប់មានសាកសពជនរងគ្រោះឈ្មោះ ជិន ពិសី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។
តាមការពិនិត្យសាកសព ឃើញថា៖ ក្បាលពុំមានស្លាកស្នាមអ្វីទេ បំពង់កមាន ស្នាមរឹតនឹងកន្សែងពោះគោ បំពង់កផ្នែកខាងលើបែក ដងខ្លួនពុំមានស្លាកស្នាមអ្វីទេ អវយវៈចុងដៃ ចុងជើងមានស្នាមស្រុងឈាមចុងកំភួនដៃខាងឆ្វេងមានស្នាមឆូតប្រវែង៤សង់ទីម៉ែត្រ បិទបង់ ។
តាមការសន្និដ្ឋានសាកសពជនរងគ្រោះស្លាប់ដោយសារចងក ធ្វើអត្តឃាត ៕
មតិយោបល់