ស៊ីរី: ប្រភពព័ត៌មានក្នុងទីក្រុង Deir Ezzur ប្រទេសស៊ីរី បានឲ្យដឹងថា ពួក ISIS បានបង្ខំឲ្យកុមារធ្វើ កងទ័ពជួរមុខ ដោយគំរាមគំហែងដល់ពួកគេ ជាមួយនឹងការរំលោភផ្លូវភេទ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែរ បាននិយាយថា កុមារជាច្រើននាក់ ត្រូវបានពួកភេវរករ ជាមនុស្សពេញវ័យចាប់រំលោភម្ដងទៀត ថែមទាំងបញ្ជួនឲ្យទៅធ្វើជាទាហានជួរមុខ ដើម្បីការពារពួកគេកុំឲ្យរត់ភៀសខ្លួនចេញពីសមរភូមិ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅក្នុងតំបន់នេះ កាលពីឆ្នាំ ២០១៤ ស្ត្រី និងកុមារជាង ២៥.០០០ នាក់ ត្រូវបានគេចាប់ជាឈ្លើយសឹក និងរំលោភ ព្រមទាំងលក់ទៅឲ្យផ្ទះបន៕
មតិយោបល់