ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

១១នាក់ស្លាប់ និង៤នាក់រងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្បែរក្រុងបាងកក

ថៃ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ឡានមួយគ្រឿងបានផ្ទុះឆេះ បន្ទាប់ពីវាបានរអិលធ្លាក់ទៅបុករបាំងបេតុងកាលយប់ថ្ងៃសុក្រ ដែលបានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និង៤នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ មិថុនានេះ។

គ្រោះថ្នាក់នេះបានកើតឡើងនៅប្រហែលម៉ោង ៩និង០០នាទីរសៀល ម៉ោងក្នុងស្រុក។ ឡានកើតហេតុនេះបានដឹកគ្រូនិងបុគ្គលិកផ្សេងទៀតមកពីសាលាបឋមឯកជនមួយនៅភាគខាងកើតទីក្រុងបាងកក គឺនៅលើវិធីរបស់ខ្លួន ក្រោយពីបានត្រឡប់ទៅចូលរួមសិក្ខាសាលាមួយនៅខេត្តរ៉ាក់យ៉ង។

រថយន្តកើតហេតុខាងលើនេះបានធ្លាក់ចូលទៅក្នុងរបាំងថ្មនិងបានក្រឡាប់ ហើយអ្នកដំណើរ ១១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បួននាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានអ្នកបើកបរស្ត្រីហើយពួកគេទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលផងដែរ។
ក្នុងពេលឥឡូវនេះ មនុស្សស្លាប់ទាំងអស់នោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ៕

This photo taken on December 20, 2015 shows Thai rescue workers assisting an injured man following a bus crash in Doi Saket district ,30 kilometres (18 miles) from the northern city of Chiang Mai. Twelve Malaysian tourists and a Thai were killed in a bus crash in Thailand, a country with some of the world's most dangerous roads, according to information from police and a tour operator. THAILAND OUT -- AFP PHOTO / AFP / AFPthailand_deadly_rich_kids-21

មតិយោបល់