ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

អ្នកយាមផ្ទះម្នាក់នេះ ផ្ញើសារតែពីរដង ឈ្នះទឹកប្រាក់៦ម៉ឺនដុល្លារ

ភ្នំពេញៈ អបអរសាទរ! បុរសម្នាក់ ធ្វើការជាមន្ត្រីឥណទានផង និងជាអ្នកយាមផ្ទះឲ្យគេផងនោះ បានឈ្នះនូវទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារអាមេរិក ពីកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ ដោយគាត់គ្រាន់តែផ្ញើសារចំនួន២ប៉ុណ្ណោះ។ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារក្រុមហ៊ុនសែលកាត បានយកទឹកប្រាក់ទៅប្រគល់ដល់បុរសម្នាក់នេះ នៅកន្លែងការងាររបស់គាត់(ផ្ទះយាមឲ្យគេ) នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយស្នាមញញឹមពព្រាយ លាយឡំនឹងក្ដីរំភើបនឹកស្មានមិនដល់ និងការរាក់ទាក់ផងនោះ បុរសឈ្មោះ ចន សុខអៃ អាយុ២៤ឆ្នាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនពិតជាបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត ប្រាកដមែន។ លោកបញ្ជាក់ថា កន្លងមក ខ្លួនក៏ធ្លាប់បានព្យាយាមលេង(ផ្ញើសារ)យ៉ាងច្រើន ក្នុងកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារផងដែរ ប៉ុន្តែដោយមិនមានសំណាងក៏ឈប់លេងទៅវិញ។ លុះនៅថ្ងៃទី៦ ខែកញ្ញា ដោយឃើញរង្វាន់ទឹកប្រាក់កើនដល់ចំនួន៦ម៉ឺនដុល្លារ លោកក៏សាកផ្ញើសារពីរដងទៀត ទើបមានសំណាងឈ្នះរង្វាន់ធំនេះ ដោយនឹកស្មានមិនដល់តែម្ដង។

គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕

cellcard_10k_08-09-16_001cellcard_10k_08-09-16_002cellcard_10k_08-09-16_003cellcard_10k_08-09-16_004cellcard_10k_08-09-16_005cellcard_10k_08-09-16_006

មតិយោបល់