ភ្នំពេញ: ស្ថានភាពជួយសង្រ្គោះមច្ឆាជាតិ នៅក្នុងតំបន់អភិរក្សទន្លេឆ្មា នៅខេត្តកំពង់ធំ សមត្ថកិច្ចជំនាញ កំពុងប្រឹងប្រែង តាំងពីថ្ងៃម្សិលមិញ បានអូសកំប្លោក មកដាក់នៅបឹងទន្លេឆ្មា បានចំនួនទំហំ១,៥ហិកតា ហើយនៅថ្ងៃទី២៥ ខែមេសានេះ កំពុងបន្តធ្វើការអូសកំប្លោកមកដាក់រហូតមានភ្លៀងធ្លាក់ និងអាកាសធាតុត្រឡប់មករកភាពដើមវិញ តាមគ្រោងគេនឹងបន្តធ្វើដល់ថ្ងៃស្អែក។
នេះបើតាមប្រសាសន៍របស់លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផលបានឲ្យដឹងនៅថ្ងៃទី២៥ មេសាឆ្នាំ២០១៦នេះ។
លោកបានឲ្យដឹងទៀតថា ដោយឡែកត្រីងាប់នៅថ្ងៃទី២៤មានប្រមាណ ៣តោន។ ក្រុមការងារនឹងបន្តដាក់បន្ថែមទៀត នៅនេះថ្ងៃស្អែក។
យ៉ាងណាលោកសង្ឃឹមថា តាមការព្យាយាមយ៉ាងសកម្មរបស់មន្រ្តីជលផល ក្នុងការជួយសង្រ្គោះមច្ឆាជាតិនៅក្នុងតំបន់នោះ នឹងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនត្រីងាប់ ក៏នឹងថយចុះជាលំដាប់ផងដែរ៕
មតិយោបល់