ព័ត៌មានជាតិ

លេប​ស្រោមអនាម័យ​ចំនួន ៥១ ដើម្បី​រត់ពន្ធ​ថ្នាំញៀន

​ថ្មីៗ​នេះ​មាន​ព័ត​មាន​ដ៏​ចម្លែក​មួយ​ដែល​បាន​កើតឡើង​នៅ​ប្រទេស​កាណាដា ដែល​បង្កឡើង​ដោយ​ស្ត្រី​ម្នាក់​បាន​លេប​ស្រោមអនាម័យ​អស់​ចំនួន ៥១ ស្រោម ដែល​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ហេ​រ៉ូ​អ៊ីន ក្នុង​គោលបំណង​គេច​ឲ្យ​ផុត​ពី​សន្តិសុខ​ប្រចាំការ​នៅ​ព្រលានយន្តហោះ​មួយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​នាង​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា​។ នាង​ត្រូវបាន​គេ​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ ឲ្យ​លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​យក​ស្រោមអនាម័យ​ចេញពី​ខ្លួន​របស់​នាង​បាន ៥១ ស្រោម ហើយ​លោក​វេជ្ជបណ្ឌិត​មាន​ប្រសា​ស​ថា​នាង​នឹង​ស្លាប់ ប្រសិនបើ​មិន​វះកាត់​យក​ស្រោមអនាម័យ​នេះ​ចេញ​។​
Condom
​មេ​ប៉ុស្តិ៍​នៃ​តំបន់ airside ជា​ពិសេស​អ្នក​កាន់​ច្បាប់​បាន​និយាយថា នាង Nicole Goodman ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ដើម្បី​គេច​ឲ្យ​ផុត​ពី​ការត្រួតពិនិត្យ​របស់​សន្តិសុខ​៕​

មតិយោបល់