ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប៉ុនប៉ងលួច

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនដោយចោទពីបទប៉ុនប៉ងលួច។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ទន:កាល់តិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១មានឈ្មោះ សេក ចាន់ធី ភេទប្រុសអាយុ១៨ឆ្នាំ និងទី២ឈ្មោះ ហេង សម្បត្តិ ភេទប្រុសអាយុ៣៣ឆ្នាំ អ្នកទាំង២មានមុខរបរមិនពិតប្រាកដហើយស្នាក់នៅ សង្កាត់បឹងកក់២ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងអន្តរាគមន៍បានធ្វើការល្បាត នៅចំណុចខាងលើ ក៍ប្រទេះឃើញពួកគេបណ្តើម៉ូតូ១គ្រឿង ម៉ាកស៊ុយសុីគីឡេត គ្មានស្លាកលេខ គួរឲ្យសង្ស័យក៍ឃាត់ត្រួតពិនិត្យ ហើយរកឃើញមាន ដែកលួសកែឆ្នៃសំរាប់ឆ្កិះចំនួន២ ឧបករណ៍សំរាប់កាច់សោរកម៉ូតូចំនួន២ សោរជញ្ជៀលេខ៨ចំនួន២ និងឧបករណ៍ល្មើសមួយចំនួនទៀត ទើបឃាត់ខ្លួនយកមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពង់ឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

photo_2016-04-25_15-47-12 photo_2016-04-25_15-47-14

មតិយោបល់