ព័ត៌មានសិល្បៈ និងកម្សាន្ត

TWICE ចេញផ្សាយ MV បទចម្រៀងថ្មី ក្រោមចំណងជើង “ Cheer Up ”

កូរ៉េ: ក្រោយចេញផ្សាយឃ្លីបខ្លី នៃបទចម្រៀងថ្មីរបស់ខ្លួន ក្រុមចម្រៀងស្រី គួរឱ្យក្នន់ក្នាញ់ TWICE បានត្រឡប់មកវិញជាផ្លូវការ នៅលើទីផ្សារសិល្ប:ប្រចាំប្រទេស កូរ៉េខាងត្បូង និងអន្តរជាតិ  ក្រោមចំណងជើង “ Cheer Up ” គួរឱ្យចាប់អារម្មណ៍បំផុត នៅថ្ងៃ២៥ មេសា ២០១៦ នេះ។

បទចម្រៀងថ្មី ក្រោមចំណងជើង “ Cheer Up ” នៃក្រុមចម្រៀងស្រី TWICE សមាជិក ៩នាក់ សុទ្ធសឹងសិចស៊ី ស្រស់ស្អាតគ្រប់គ្នា ញ៉ាំងឱ្យប្រិយមិត្តគាំទ្រ នូវទេពកោសល្យរបស់ពួកនាង កន្លងមក មានសេចក្តីសប្បាយរីករាយក្រៃលែង ចំពោះស្នាដៃដ៏រស់រវើកនេះ ព្រោះវាមិនត្រឹមជាបទចម្រៀងចង្វាក់ញ៉ាក់កន្ត្រាក់អារម្មណ៍ប៉ុណ្ណឹងទេ ប៉ុន្តែវាអាចជាចង្វាក់ញ៉ាក់ សក្តិសមបំផុត សម្រាប់ធ្វើលំហាត់ប្រាណ ផងដែរ៕

twice-cheerup

សូមដានដានទាំងអស់គ្នា ជាមួយ TWICE បទចម្រៀងថ្មី “ Cheer Up ” ខាងក្រោមនេះ៖

មតិយោបល់