Post News Media ព័ត៌មានអន្តរជាតិ ១១ កញ្ញា ជាថ្...

១១ កញ្ញា ជាថ្ងៃប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតរបស់អាមេរិក

អាមេរិក: តើប្រវត្តិសាស្រ្តដ៏ចូរចត់របស់អាមេរិកយ៉ាងដូចម្តេចខ្លះ? ពោលគឺជាប្រវត្តិដ៏អាក្រក់បំផុតនៅថ្ងៃនោះ ដែលបានធ្លាក់ទៅលើសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ កញ្ញា ២០០១ ដោយអាមេរិកបានទទួលរងនូវ ការវាយប្រហារភារវកម្ម ដ៏ឃោឃៅបំផុតមិនអាចបំភ្លេចបាន។

ថ្ងៃនេះជាខួបទី ១៥ឆ្នាំ   (11 /9 /2001 – 2016 )  នៃព្រឹត្តិការណ៍ ភេរវកម្មដ៏អាក្រក់បំផុតរបស់ មេដឹកនាំ អាល់ កៃដា លោក Osama Binladen ទៅលើអាមេរិក ដោយក្រុមភេរវករជាច្រើន បានប្លន់យន្តហោះ ៤គ្រឿង ជិះបុកអគារ ពាណិជ្ជកម្មភ្លោះ World Trade Center ២គ្រឿង និង  មន្ទីរបញ្ជកោណ ១គ្រឿង ព្រមទាំង ១ គ្រឿងទៀត ជិះធ្លាក់នៅរដ្ឋ Pennsylvania សហរដ្ឋអាម៉េរិក បន្ទាប់ពីក្រុមមនុស្ស ដែលជាអ្នក ធ្វើដំណើរនោះ បានវាយប្រហារបកក្រុមភារវរករ ដណ្តើមមកវិញ បាននូវបន្ទប់បញ្ជាបើកយន្តហោះ ។

ព្រឹត្តិការណ៍ដ៏សាហាវនេះ បណ្តាលឲ្យមនុស្សទាំងអស់ចំនួន ២៩៧៧ នាក់ស្លាប់ ដោយក្នុងនោះនៅអគារ ភ្លោះស្លាប់ ២៧៥៣នាក់ មន្ទីរបញ្ជកោណ ១៨៤នាក់ និង ៤០នាក់ទៀតស្លាប់ ដោយយន្តហោះធ្លាក់ នៅរដ្ឋ Pennsylvania ខណ:ដែលអ្នករងរបួសជាង ៦.០០០ នាក់ និងបណ្ដាលឲ្យខាតបង់ទ្រព្យសម្បត្តិ ព្រមទាំង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យ៉ាងហោចណាស់ ១០ ពាន់ល្លានដុល្លារអាមេរិក ដែលគិតជាទឹកប្រាក់សរុបអស់ ៣ ពាន់ពាន់លានដុល្លារអាមេរិក៕

torist-3

torist-2

torist-1