ផ្ទះ ព័ត៌មានជាតិ រថយន្តតូរីសម្...

រថយន្តតូរីសម្ចាស់ងោកមួយភាំង ភ្ញាក់ឡើងធ្លាក់ចូលស្រះទឹក សំណាងល្អគ្រាន់តែរបួសស្រាល

0

ស្វាយរៀង: រថយន្តតូរីសមួយគ្រឿងរេចង្កូតធ្លាក់ស្រះខណ:អ្នកបើក ងងុយដេក ងោកមួយភាំង ប៉ុន្តែមិនបង្កឲ្យមានគ្រោះ ដល់អ្នកដទៃនោះទេ កាលលពីម៉ោងជាង១១ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ នៅមុខផ្នែកសឹករង ស្វាយជ្រំ ស្តិតក្នុងភូមិ ត្របែក ឃុំ ស្វាយជ្រំស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញរថយន្តម៉ាកតូរីស ពណ៌ ទឹកប៊ិចចាស់ ពាក់ផ្លាកលេខ ឆ2670ភព2 អ្នកបើកបរដោយបុរសម្នាក់ ឈ្មោះ អាត ធី អាយុ២៥ឆ្នាំ រស់នៅផ្សាអ្នកលឿងភូមិ២ ឃុំព្រែកខ្សាយខ ស្រុកពាមរ៌ ខេត្តព្រៃវែ ងពីកើតមកលិចលុះដល់ចំណុចកើតហេតុ ខាង លើក៏ឃើញរថយន្តរេចង្កូតមកខាង ស្តាំដៃ រួចក៏ហោះចូលទៅក្នុងស្រះ ក្រឡាប់ផ្ងាជើងតែម្តងភ្លាមៗនោះ គេឃើញអ្នកបើករថយន្តស្រវេស្រវ៉ា ចេញពីរថយន្ត តែសំណាងល្អ គ្រាន់តែ រងរបួសស្រាលប៉ុណ្ណោះ។

ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ស្រុកស្វាយជ្រំយករថយន្តដឹកដីមកអូសរថយន្តបង្កហេតុខាងលើយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រង់ចាំម្ចាស់មកដោះស្រាយ។ បច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីពេទ្យបង្អែកស្វាយជ្រំ៕

photo_2016-09-10_20-02-20 photo_2016-09-10_20-02-25 photo_2016-09-10_20-02-28 photo_2016-09-10_20-02-31 photo_2016-09-10_20-02-35 photo_2016-09-10_20-02-38

មតិយោបល់