អាល្លឺម៉ង់: Emilia ត្រូវបានគេចាត់ទុកថា ជាទារកដ៏តូចបំផុតរបស់ពិភពលោក ដែលមានទម្ងន់ត្រឹមតែ ២២៦ ក្រាមប៉ុណ្ណោះ ជាមួយនឹងជើងតូចជាងក្រចកមេដៃយើងទៅទៀត។
នៅពេលដែលនាង បានកើតមកជើងទាំងមូលរបស់នាង គឺមានទំហំប៉ុនក្រចកដៃមួយ ហើយទម្ងន់នាងវិញ មិនលើសពីផ្លែម្ទេសផ្លោកមួយផង។
ប្រាំបួនខែក្រោយមក ទារកដែលតូចជាងគេបំផុតរបស់ពិភពលោក Emilia Grabarczyk បានបន្តការរីកលូតលាស់កាន់តែធំទ្បើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ទារកម្នាក់នេះ បានកើតនៅទីក្រុង Wittens ភាគខាងលិចប្រទេសអាល្លឺម៉ង់ មានប្រវែងត្រឹមតែ ២២ សង្ទីម៉ែត្រ និងទម្ងន់ ២២៦ ក្រាមប៉ុណ្ណោះ ដែលបានធ្វើខាងក្រុមគ្រូពេទ្យ មានការភ័យខ្លាចថានាងនឹងមិនរស់ ប៉ុន្តែវាពិតជារឿងដ៏គួរភ្ញាក់ផ្អើលបំផុត ដែលក្មេងស្រីម្នាក់នេះ អាចនៅមានជីវិត និងរីកលូតលាស់ទៅបាន ខណៈដែលពេលបច្ចុប្បន្ននេះ នាងមានទម្ងន់ ៣,២៣ គីឡូក្រាម ដែលជាទម្ងន់មានសុខភាពល្អ សម្រាប់ទារក៕
មតិយោបល់