ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីតាំងកត់ឆ្នោត ក្នុងផ្សារបូរីសន្តិភាព២ ដុះស្លែតែមិនឃើញសម្ថកិច្ចបង្ក្រាប

ភ្នំពេញ:ទីតាំងកត់កន្ទុយលេជាច្រេីនកន្លែង នៅក្នុងផ្សារបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន កំពុងរីកដុះដាលព្រោងព្រាត ដូចផ្សិត គួរឱ្យកត់សំគាល់ ដោយគ្មានខ្លាចញញើត និងច្បាប់ឡើយ ខណ:ដែលមិនមានសមត្ថកិច្ច ឬអាជ្ញាធរបង្ក្រាប។

បេីតាមសំដីបុរសម្នាក់ជាប្រធានផ្សារបូរីសន្តិភាព២ បានឲ្យដឹងថា តាមតូបក្នុងផ្សារ ដាក់តុ កត់កន្ទុយលេខច្រើនជាងតូបលក់ដូរទំនិញផ្សេងៗ ហើយគាត់បានធ្វើការណែនាំជាច្រើនលើកជាច្រើនសារមកហើយតែដូចជាគ្មានប្រសិទ្ធភាពសោះ រហូតដល់រូបគាត់បានកត់ឈ្មោះមេឆ្នោតទាំងនោះ យកទៅឲ្យលោកចៅសង្កាត់ថែមទៀតផង។

ប្រជាពលរដ្ឋរិះគន់ផងដែរក្នុង ការបង្ក្រាបរបស់សមត្ថកិច្ច លើមេឆ្នោត ហាក់បីដូចជា ចាប់នាំទៅគៀប យកទឹកដូចគៀបទឹកអំពៅ តែឥឡូវមេទាំងនោះបានស្គាល់សមត្ថកិច្ចពេលត្រលប់មកវិញ បើកកាន់តែច្រើនលើសដើមថែមទៀត។

ជាក់ស្តែង តូបក្នុងផ្សារបូរីសន្តិភាព២ ឃើញថាដាក់តុកត់កន្ទុយលេខ ជាចំហរ មិនខ្លាចញញើត ច្បាប់ ឬសមត្ថកិច្ច អាជ្ញាធរ សង្កាត់ខណ្ឌ ដែលល្បីខាងបង្ក្រាបបនល្បែង តែមេឆ្នោត អត់ហ៊ានចេញមុខទៅបង្ក្រាបឡើយ រហូតដល់ពលរដ្ឋដាក់ការសង្ស័យ ទៅលើអាជ្ញាធរ សមត្ថកិច្ច ជាបងធំកាងនៅពីក្រោយ មេល្បែងនេះ ទើបបានជាមិនហ៊ានបង្ក្រាប ឬអត់ភ្នែកមើលបានជា ធ្វើមិនដឹងមិនឮ មើលមិនឃើញដូច្នោះ ។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា មិនមែនមានតែផ្សារបូរីសន្តិភាព២ មួយនេះទេដែល មានមេឆ្នោតព្រោងព្រាតនោះ មានគ្រប់ផ្សារទាំងអស់នៅ ទូទាំងក្នុងខណ្ឌពោធិ៍សែនជ័យទៅហើយ បើប្រៀបធៀបទៅនឹងតូបលក់ដូរផ្សេងៗនោះ ឃើញថា តូបកត់កន្ទុយលេខច្រើនជាង ហើយពលរដ្ឋ ទន្ទឹងរងចាំមើល ពេលណា ទើបលោកអភិបាលខណ្ឌ ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ចេញនៅឥទ្ធិពលបង្ក្រាបមេកន្ទុយលេខ កាលបើពលរដ្ឋនិយាយតៗគ្នា អត់មានខាងណាចេញមុខទៅបង្ក្រាបទេ បែបនេះធ្វើឲ្យមេឆ្នោតទាំងនោះ សប្បាយទៅនឹងរបរ បើកកត់ឆ្នោតយ៉ាងគគ្រឹកគគ្រេង។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលកត់កន្ទុយលេខទាំងនោះ ក៏មានប្រពន្ធនគរបាលមូលដ្ឋានម្នាក់ងដែរ៕

photo_2016-04-25_23-05-30 photo_2016-04-25_23-05-36 photo_2016-04-25_23-05-34 photo_2016-04-25_23-05-33

មតិយោបល់