បរទេសៈ ថើប ជាភាសាមួយ ដែលគេទទួលស្គាល់ជាសកលថា ជាមធ្យោបាយ សម្រាប់បង្ហាញពីភាពផ្អែមល្ហែម បែបរ៉ូមេទិច និងភាពស្និតស្នាល ព្រមទាំងការយល់ចិត្តគ្នា ទៅវិញទៅមក រវាងដៃគូស្នេហា។
តើអ្នកមានដឹងទេថា ការថើប អាចជួយផ្ដល់ផលប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព? ដើម្បីជ្រាបច្បាប់ សូមអានខាងក្រោមនេះ ទាំងអសស់គ្នា៖
១. ជួយរក្សាធ្មេញ ឲ្យនៅតែស :ការថើប អាចជួយបំបែកកំណក ដែលនៅជាប់នៅលើធ្មេញ និងការពារធ្មេញ មិនឲ្យមានប្រហោង ព្រមទាំងជួយបង្កើនទឹកមាត់ ដើម្បីជួយសម្លាប់ពួកបាក់តេរី ក្នុងមាត់របស់អ្នក។ លើសពីនេះទៅទៀត ការថើប ថែមទាំងអាចជួយលាងសម្អាត និងរក្សាធ្មេញរបស់អ្នក ឲ្យនៅតែស ទៀតផង។
២. បង្កើនប្រព័ន្ធភាពសុាំ :តាមការសិក្សា បានឲ្យដឹងថា ការថើប អាចជួយបង្កើនប្រព័ន្ធភាពសុាំ ក្នុងរាងកាយរបស់ស្ត្រី ឲ្យមានភាពប្រសើរទ្បើង។
៣. ជួយកាត់បន្ថយជាតិកាទ្បូរី :ការចំណាយពេលថើប ត្រឹមរយៈពេលមួយនាទី អាចជួយដុតបំផ្លាញជាតិកាទ្បូរី នៅក្នុងខ្លួន ជាពិសេស ថែមទាំងជួយ ដល់ប្រព័ន្ធរំលាយអាហារ ទៀតផង។
៤. ជួយដល់សុខភាពបេះដូង :ការថើប ជាមួយដៃគូ អាចជួយជំនួយដល់ សុខភាពបេះដូង និងជួយកាត់បន្ថយ ជំងឺសម្ពាធឈាមទ្បើងខ្ពស់ ព្រមទាំងជួយឲ្យ ឈាមរត់នៅក្នុងរាងកាយ បានស្រួល។
៥. អារម្មណ៍ស្រស់ថ្លា :តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការថើប អាចជួយកាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍បាន ជាពិសេសថែមទាំងជួយឲ្យអ្នក មានអារម្មណ៍ស្រស់ថ្លា ផងដែរ។
៦. ក្មេងជាងវ័យ :ការថើប ត្រូវបានគេចាត់ទុកថា ជាឱសថ ដ៏មានប្រសិទ្ធិភាពមួយ ដែលអាចជួយឲ្យអ្នក មើលទៅក្មេងជាងវ័យ៕
មតិយោបល់