កំពង់ចាម: គិតត្រឹមម៉ោង១០:៣០នាទី យប់ថ្ងៃទី២៥ មេសា នេះ សមត្ថកិច្ច ជាច្រើននាក់ កំពុងធ្វើការឡោមព័ទ្ធផ្ទះ មួយកន្លែងស្ថិតក្នុង ភូមិរលួស ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីម្ចាស់ផ្ទះ ត្រូវចោរចាប់ចង ប្លន់យកលុយអស់ជិត១០មឺុនដុល្លារអាមេរិក។
ភ្នាក់ងារ Post News ដែលមានវត្តមាន នៅកន្លែងកើតហេតុ បានដកស្រង់សម្តី ក្រុមសាច់ញាតិជនរងគ្រោះ និងសមត្ថកិច្ចថា កាលពីម៉ោងជាង៧ យប់ថ្ងៃទី២៥ មេសា នេះ ជនសង្ស័យមួយក្រុម មានគ្នា ៣នាក់ បានសម្រុកចូលប្លន់ ផ្ទះអ្នករកសុី ទិញលក់ដំឡូង មួយកន្លែង ដោយចាប់ម្ចាស់ផ្ទះចង បន្ទាប់មក សម្លុតយកលុយ និងគ្រេឿងអលង្ការ អស់ជាង ៧មឺុនដុល្លារអាមេរិក។
ក្រោយកើតហេតុ បន្ទាប់ពីទទួលដំណឹងនេះភ្លាម សមត្ថកិច្ច ក៍បានចុះទៅកាន់ទីនោះ និងឡោមព័ទ្ធ ព្រមទាំងសាកសួរ ជនរងគ្រោះ និងសាក្សី ផងដែរ៕
មតិយោបល់