ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចោរប្លន់បច្ចេកទេសថ្មី យកស្រីស្អាតជាធ្នាក់

ភ្នំពេញៈ មានករណីប្លន់ម៉ូតូ ០១គ្រឿងម៉ាក ស្មាស់វី ពណ៌ស សេរី២០១១។ ដោយជនល្មើសប្រើរូបភាពឲ្យស្រី០៣នាក់ឈរចាំហៅម៉ូតូតាមផ្លូវ លុះពេលម្ចាស់ម៉ូតូឈប់បក្សពួកប្រុសៗ០៤នាក់ផ្សេងទៀតក៏ចេញមកធ្វើសកម្មភាព វាយ ប្លន់យក ម៉ូតូ កាបូបលុយ និងទូរស័ព្ទរបស់ជនរងគ្រោះតែម្តង នៅវេលាម៉ោង១២:៣៥នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ប្រភពពីសមត្ថកិច្ច ក្រោយពេលកើតហេតុរយៈពេលមួយម៉ោង ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏ បានរាយការណ៏ដល់សមត្ថកិច្ចអាវុធហត្ថ បន្ទាប់មកកំលាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការជាបន្ទាន់ហ៊ុមព័ទ្ធភូមិសាស្រ្ត ដែលកើតហេតុទាំងយប់ និងរុករកស្រាវជ្រាវរហូតដល់ម៉ោង០៦ព្រឹកថ្ងៃដដែល ទើបចាប់បានជនដៃដល់០២នាក់ ក្នុងចំណោមបក្សពួកទាំង០៧នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះត្រលប់មកវិញ ប្រគល់ជូនទៅម្ចាស់ដើម។

សមត្ថកិច្ចបញ្ជាក់ថា បច្ចេកទេសប្លន់ដោយយកស្រីស្អាតជាធ្នាក់របស់ក្រុមនេះ មិនមែនទើបតែធ្វើលើកទី១ទេ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ក្រុមនេះទើបតែប្លន់បានម៉ូតូ ម៉ាកហុងដា ស៊េរី២០១៦មួយគ្រឿង ដោយប្រើរូបភាពដូចខាងលើ តែគួរឲ្យសោកស្តាយជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង និងផ្តល់ពត៌មានដល់សមត្ថកិច្ចទើបបណ្តាលឲ្យក្រុមនេះ ចេះតែបានចិត្តនឹងធ្វើសកម្មភាពយ៉ាងព្រហើនដូច្នេះ។

បច្ចុប្បន្នជនស្ស័យទាំង០២នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការនឹងបន្តនីតិវិធីស្វែងរកបក្ខពួកដែរនៅសល់បន្តទៀត៕

photo_2016-04-25_22-06-56 photo_2016-04-25_22-06-59 photo_2016-04-25_22-06-51 photo_2016-04-25_22-06-54 photo_2016-04-25_22-06-47

មតិយោបល់