ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាពលរដ្ឋសាទរ ចំពោះវត្តមានសម្តេចតេជោ លើទឹកដីថ្មពួក

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅកាន់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។ ពិធីបានរៀបចំ ធ្វើក្នុងបរិវេណវិទ្យាល័យ ថ្មពួកស្រុក ថ្មពួកខេត្តបន្ទាយមានជ័យ។

សូមបញ្ចាក់ផងដែរថា ខណៈដែលសម្តេចអញ្ជើញដល់ សម្តេចនឹងធ្វើការចែកទឹក ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្វះទឹកប្រើប្រាស់ នៅក្នុងស្រុកទាំងពីរ គឺស្រុកស្វាយចេក និងស្រុកថ្មពួក។

បងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះបាននិយាយថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ ចំពោះវត្តមានរបស់សម្តេចលើទឹកដីថ្មពួក។ពួកគាត់បន្តថា ពួកគាត់ពិតជារងចាំ ដោយអន្ទះសារនូវដំណើរអញ្ជើញដល់ របស់សម្តេច ពិសេសចង់ជួបផ្ទាល់ ដើម្បីបានស្តាប់អនុសាសន៍សួរសុខទុក្ ខនិងយកចិត្តទុកដាក់ របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធ៕

photo_2016-04-25_16-51-24 photo_2016-04-25_16-51-27 photo_2016-04-25_16-51-41 photo_2016-04-25_16-51-44 photo_2016-04-25_16-51-30 photo_2016-04-25_16-51-43 photo_2016-04-25_16-51-38 photo_2016-04-25_16-51-33 photo_2016-04-25_16-51-46 photo_2016-04-25_16-51-39 photo_2016-04-25_16-51-39 (2)

មតិយោបល់