អ៊ីរ៉ាក់ៈ បើតាមរបាយការណ៍ឲ្យដឹងថា ពួក ISIS បានប្រកាសដាក់ទីក្រុង Mosul របស់ប្រទេសអ៊ីរ៉ាក់ ក្នុងភាពអាសន្ន ដោយពួកគេបាននាំយកកងទ័ពរបស់ខ្លួន ចេញតាមដងផ្លូវធ្វើឃាតកម្មជាបន្តបន្ទាប់។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុមភេរវកម្មនេះ ពេលខ្លះអាចជាពួកសកម្មប្រយុទ្ធ Daesh ដែលបានវិញត្រលប់មកវិញនៅអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីស្ថិតនៅក្រោមសម្ពាធការវាយប្រហារដ៏ខ្លាំងក្លាតាមដែនអាកាស និងគោករបស់កងកម្លាំងអ៊ីរ៉ាក់។
កាលពីខែមិថុនាឆ្នាំ ២០១៤ ISIS បានកាន់កាប់ Mosul ជាទីក្រុងធំបំផុតនៅភាគខាងជើងអ៊ីរ៉ាក់ និងមជ្ឈមណ្ឌលប្រេងសំខាន់ ប៉ុន្តែកាលពីសប្តាហ៍ថ្មីៗនេះ បន្ទាប់ការកាន់របស់ ISIS នៅលើតំបន់នោះ ចុះខ្សោយ ក៏ត្រូវបានកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងឃើដធ្វើការវាប្រហារ ទៅកាន់ទីតាំងដោយផ្ទាល់ និងដណ្ដើមយកកាន់កាប់មកវិញ។
មកទល់ពេលនេះ វាហាក់ដូចជាលេចទ្បើងជាម្មីម្ដងទៀត នៅវត្តមានរបស់ពួក ISIS នៅក្នុងទីក្រុងនេះ ផងដែរ ។
ប្រភពពីគេហទំព័រព័ត៌មានអ៊ីរ៉ាក់ បានរាយការណ៍ថា បន្ទាប់ពីពួក ISIS បានធ្វើសកម្មភាពឃាតកម្ម និងចាប់ផ្តើមកាត់ផ្តាច់ផ្លូវធំៗ ទៅកាន់សង្កាត់លំនៅដ្ឋាននោះ ពួកគេថែមទាំងប្រកាសដាក់ទីក្រុង Mosul ក្នុងគ្រាមានអាសន្នថែមទៀតផង៕
មតិយោបល់