ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតនៅហ្សីមបាវ៉េ កំពុងប្រែក្លាយជាអំពើហិង្សា ខណៈអន្តរជាតិ អំពាវនាវឲ្យមានការអត់ធ្មត់

ហ្សីមបាវ៉េៈ ការបង្ក្រាបរបស់រដ្ឋាភិបាលស៊ីមបាវ៉េ បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃច័ន្ទ បានជំរុញឲ្យមានការអំពាវនាវជាអន្តរជាតិ ចំពោះការអត់ធ្មត់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

អង្គការសហប្រជាជាតិ និងអតីតអាណានិគមចក្រភពអង់គ្លេស ទាំងពីរភាគីបានសម្តែងការព្រួយបារម្ភ អំពីអំពើហឹង្សានៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ដែលបានបណ្ដាលឲ្យមនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទ័ពរដ្ឋាភិបាលបើកការបាញ់រះ។

ជាមួយលទ្ធផលសភា នៅក្នុងការបោះឆ្នោតលើកដំបូងក្នុងប្រទេស បានផ្តល់ជ័យជម្នះដល់គណបក្ស Zanu-PF ដែលកំពុងកាន់អំណាច ចាប់តាំងពីការទម្លាក់តំណែងអតីតមេដឹកនាំលោក Robert Mugabe ចេញពីអំណាចកាលពីឆ្នាំមុន។

ប៉ុន្តែក្រុមប្រឆាំង បានបដិសេធមិនទទួលស្គាល់ ជាមួយលទ្ធបោះឆ្នោតនេះទ្បើយ។

ដោយលទ្ធផលនេះ ខាងប្រធានាធិបតី មិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ខណៈមានការ​ប្រកាស​ជ័យជម្នះ ​ពី​ក្រុមប្រឆាំង ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចេញមុខ​គំរាម​ចាប់ខ្លួន​ អ្នក​ដែល​ហ៊ាន​ប្រកាស​លទ្ធផល​មុន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ផងដែរ​។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញអ្នកនយោបាយហ្ស៊ីមបាវេ អនុវត្តការអត់ធ្មត់ ខណៈរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី Harriett Baldwin បាននិយាយថា លោកស្រី មានការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើហិង្សានេះ៕

មតិយោបល់