ព័ត៌មានអន្តរជាតិ

ករណីបាញ់ប្រហារ នៅមូលដ្ឋានកងសន្តិសុខជាតិរុស្ស៊ី ស្លាប់ ១២ នាក់ និងរបួសជាច្រើននាក់

រុស្ស៊ីៈ បុគ្គលិកយោធា ០៦នាក់ និងអ្នកវាយប្រហារ ០៦ នាក់ ត្រូវបានសម្លាប់ ខណៈដែលជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធ នៅលើមូលដ្ឋានកងសន្តិសុខជាតិរុស្ស៊ីមួយកន្លែង ក្នុងរដ្ឋ Chechnya។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

តាមសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើគេហទំព័កងសន្តិសុខជាតិរុស្ស៊ី បានឲ្យដឹងថា «នៅប្រហែលម៉ោង ២ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី ២៤ ខែមីនា ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធ បានព្យាយាមសម្រុកចូលទៅក្នុងទឹកដីនៃជំរុំយោធារបស់ឆ្មាំជាតិរុស្ស៊ី រួចក៏ត្រូវបានក្រុមកងទ័ពប្រទះឃើញ ដែលបង្កឲ្យមានការផ្ទុះអាវុធដាក់គ្នា ៕

មតិយោបល់