ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្រួលផ្លូវ ក្នុងសង្កាត់បឹងសាទ្បាង ដើម្បីត្រៀមរំដោះទឹកជន់លិច

ភ្នំពេញ: មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងខណៈនេះបាននឹងកំពុងកៀសម្រួលថ្មមិុក និងកិនបង្ហាប់គន្លងផ្លូវ ៣៣៦ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ។

ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ក្រោយពីកាយដាក់លូ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ជុំវិញនេះបានបញ្ចប់ជាស្ថាពរហើយនោះ។

មន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹងថា សកម្មភាព កៀសម្រួលថ្មមិុក និងកិនបង្ហាប់គន្លងលូផ្លូវលេខ៣៣៦ ដែលទេីបដាក់រួច។

ការងារនឹងត្រៀមជួសជុលដោយកៅស៊ូអ៊ុត AC នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
មន្ត្រីរូបនោះបានបន្តថា បណ្តាញលូថ្មីផ្លូវលេខ៣៣៦នេះ មានសារសំខាន់ណាស់ សម្រាប់ដោះស្រាយបព្ហាាទឹកលិច នៅទីតាំងភ្លេីងស្តុបផ្សារដេប៉ូ៕

photo_2016-04-25_20-34-26 photo_2016-04-25_20-34-27 photo_2016-04-25_20-34-28 (2) photo_2016-04-25_20-34-28 (2) photo_2016-04-25_20-34-28 photo_2016-04-25_20-34-29 (2) photo_2016-04-25_20-34-29

មតិយោបល់