ភ្នំពេញ:លោក ឧបនាយករដ្ឋមន្ត្រី ហោណាំហុង បានអនុញ្ញាតឲ្យលោក Kevin Cheok ឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។
លោក Kevin Cheok បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧបនាយករដ្ឋមន្ត្រី ហោណាំហុង តែងតែគាំទ្រ បេសកកម្ម ការទូតរបស់លោក ទទួលបានជោគជ័យនៅកម្ពុជា ដែលបានពង្រឹងទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកាន់តែរឹងមាំល្អ និងបានពង្រឹងទំនាក់ទំនងកាន់តែល្អ ជាមួយបណ្តាប្រទេសក្នុងអាស៊ាន។ លោក Kevin Cheok បានប្រសាសន៍លើកឡើងពី ការអភិវឌ្ឍន៍នៅកម្ពុជាកំពុងបោះជំហានទៅមុខ យ៉ាងឆាប់រហ័ស។
នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៌លើកឡើងថា កម្ពុជានិងសឹង្ហបុរីមានទំនាក់ទំនង ការទូតល្អ ជាមួយគ្នា ដែលបានទាក់ទាញអ្នកវិនិយោគទុនសិង្ហបុរី ជាច្រើនចូលមកបណ្តាក់ទុនលើវិស័យជាច្រើននៅកម្ពុជា ហើយបានចូលរួម ចំណែកក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស៕
មតិយោបល់