ភ្នំពេញ: យោងតាមបណ្តាញសង្គមហេ្វសបុករបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលមានឈ្មោះថា Pa Socheatevong ចេញផ្សាយមុននេះបន្តិចថា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញយើង បានប្រជុំពិភាក្សាលក្ខន្តិក: បទបញ្ជាផ្ទៃក្នុង កំណត់បែងចែកភារកិច្ចមន្ត្រី ក្រោមឱវាទរដ្ឋាករស្វយ័តរថយន្តក្រុងដឹកជញ្ជូនសាធារណ: ដើម្បីពង្រឹងប្រសិទ្ធភាព លើការគ្រប់គ្រង និងផ្តល់សេវារថយន្តក្រុង ឲ្យកាន់តែប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋយើង៕





មតិយោបល់