ព័ត៌មានជាតិ

ចូលគាស់តូបលក់ឥវ៉ាន់ ចុងក្រោយ….

រតនគិរី: កាលពីថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ វេលា ម៉ោង ០៩ និង ៤០នាទីព្រឹកមានការរាយការណ៍ពីលោកគ្រូបង្រៀន នៃវិទ្យាល័យសម្តេចឪសម្តេចម៉ែថា មានករណីចោរកម្មលួចគាស់តូបលក់ឥវ៉ាន់ចាប់ហួយ និងគ្រឿងហូបមិនបានសម្រេច ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបានក្រុងបានលុង។
ជនសង្ស័យឈ្មោះ ឡាយ ថុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

បច្ចុប្បន្ន​ ជនសង្ស័យបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់