ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ។
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នេះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាមួយចំនួន និងសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ ជូនលោក ហេង ខុម ជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
មតិយោបល់