ព្រះសីហនុៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ឆក់ទូរស័ព្ទជនជាតិចិន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ខណៈពេលជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវកាស៊ីណូ ហ្គោលឌិនរ៉ូយ៉ាល់ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
បញ្ជាក់៖ ការឃាត់ខ្លួនជនសង្ស័យយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
ជនរងគ្រោះឈ្មោះ ZHANG HUIWU ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ E04942621 ស្នាក់នៅសណ្ឋាគារឯករាជ្យ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ ។
ជនសង្ស័យទី១ឈ្មោះ នី ជា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ គីឡូលេខ៦ ភូមិឬស្សីកែវ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យទី២ឈ្មោះ និត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅគីឡូលេខ៧ ភូមិឬស្សីកែវ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ។
វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE XS MAX ពណ៌ទឹកមាស
-ម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 1HP-3802 មានលេខតួៈ៣៤៨៨១៧ និងលេខម៉ាស៊ីនៈ ៣៤៨០៦០(មធ្យោបាយជិះធ្វើសកម្មភាព )។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមតាមនីតិវិធី៕


មតិយោបល់