ចិនៈ កងកម្លាំងយោធាចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នានៅលើកោះមួយ កាលពីថ្ងៃអាទិត្យ ដែលនេះ ជាការចូលរួមធ្វើសមយុទ្ធសមុទ្រឆ្នាំ ២០១៦ របស់ប្រទេសទាំងពីររយៈពេលបួនថ្ងៃហើយ នៅក្នុងប្រតិបត្តិការ លើផ្ទៃសមុទ្រ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
ពួកទាហានទាំងនោះ ត្រូវបានគេចែកជាពីរក្រុមដោយមិនផ្ដោតលើទាហានប្រទេសមួយណាទេ ដែលកងកម្លាំងក្រហមសម្រាប់វាយប្រហារ និងខៀវជាកងកម្លាំងការពារ។
កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃអាទិត្យ កងម្លាំងក្រហមបានប្រមូលផ្តុំគ្នានៅដែនទឹក បន្ទាប់មកយន្តហោះ ចម្បាំងជាច្រើនគ្រឿង បានហោះមកដល់ រួចក៏ធ្វើការទម្លាក់គ្រាប់បំផ្ទុះនៅចំណុចគោលដៅលើកោះនោះ។
បន្ទាប់មកនាវាពីរគ្រឿងបានចុះចត ក្នុងនោះមានកម្លាំងទាហានរួមគ្នាជាង ៦០ បានចេញពីនាវាដោយឆ្ពោះ ដំណើរទៅកាន់ឆ្នេរ ទន្ទឹមនឹងនោះ រថក្រោះជាច្រើន បានចូលទៅក្នុងសមុទ្រ និងបានបាញ់ដោយកងកម្លាំង ខៀវនៅលើកោះនោះផងដែរ៕
https://youtu.be/yluF4K-zeEc
មតិយោបល់